របៀបទិញ / Making order

ការកុម្មង់របស់ពី ClickCambo.com គឺមានភាពងាយស្រួលចាប់តាំងពីការស្វែងរករបស់ដែលលោកអ្នកត្រូវការ រហូតដល់លោកអ្នកទទួលឥវ៉ាន់នោះ។ ដំណើការគឺមានដូចខាងក្រោម៖

1. ស្វែងរករបស់ដែលលោកអ្នកចង់បានតាមការមើលឈ្មោះ និងរូបភាពរបស់ ឬស្វែងរកតាមផ្នែកនៃផលិតផលដែលលោកអ្នកចង់រក។ វិធីកាន់តែងាយស្រួល និងលឿនបំផុតគឺគ្រាន់តែបញ្ចូលពាក្យដែលជាឈ្មោះផលិតផលទៅក្នុងប្រអប់ Search នៅខាងលើ។ ឧបមាថាលោកអ្នកចង់រកទិញ "នំបញ្ចុក" លោកអ្នកគ្រាន់តែវាយពាក្យ "នំបញ្ចុក" ចូលទៅក្នុងប្រអប់ Search នោះ លោកអ្នកនឹងឃើញផលិតផលនំបញ្ចុក ឬទាក់ទងទាំងអស់ដែលមាននៅក្នុងវេបសាយនេះ។

2. នៅពេលដែលលោកអ្នកពេញចិត្តផលិតផលមួយណារួចហើយ លោកអ្នកអាចជ្រើសរើសបរិមាណដែលលោកអ្នកចង់បាន រួចចុចលើរូបកន្ត្រកដើម្បីទុកយកទៅគិតលុយ។ លោកអ្នកអាចធ្វើរបៀបនេះជាបន្តបន្ទាប់ ដើម្បីទិញផលិតផលផ្សេងៗទៀត រហូតដល់លោកអ្នករបស់ដែលលោកអ្នកចង់ទិញ។

3. នៅពេលដែលលោកអ្នកគិតថា លោកអ្នកទិញបានរបស់សព្វគ្រប់អស់ហើយ លោកអ្នកអាចចេញគិតលុយ "Check out" ដោយលោកអ្នកអាចផ្ទៀងផ្ទាត់ទំនិញ ចំនួន និងទឹកប្រាក់សរុប។ លោកអ្នកអាចបង់ប្រាក់តាមរយៈវិធីផ្សេងៗដែលមានប្រាប់ស្រាប់នៅលើទំព័រនោះ។